កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា អតីតសមាជិកក្រុម S.E.S នាង Shoo ថ្មីៗនេះបានផ្តល់កំណើត ដល់កូនភ្លោះស្រី ២ នាក់យ៉ាងស្រស់ស្អាត ជាមួយនឹងស្វាមី Im Hyo Sung ដែលជាកីឡាករបាល់បោះ។
កូនស្រីរបស់នាង កើតនៅមន្ទីរពេទ្យ Boondang។ ទោះបីជាកូនស្រីភ្លោះនោះ កើតមុនថ្ងៃកំណត់ក៏ដោយ ប៉ុន្តែទាំងម្តាយ ទាំងកូនសុទ្ធតែមា នសុខភាពល្អ។ ពេលនេះ Shoo កំពុងសម្រាកនៅមន្ទីរពេទ្យ ។ចំណែកឯឈ្មោះរបស់កូនភ្លោះ ទាំងពីរនោះ នៅមិនទាន់បានដាក់នៅឡើយទេ។
មិត្តភក្តិម្នាក់របស់ Shoo បាននិយាយថា “កូនស្រីរបស់ Shoo ពិតស្រស់ស្អាតខ្លាំងណាស់។ គ្រួសាររបស់នាង ទាំងមូលកំពុងតែរីករាយ ស្ទើរតែមិនដឹងថា ត្រូវធ្វើអ្វីទៀតផង”។
គួររំឭកផងដែរថា Shoo និង Im Hyo Sung បានរៀបការជាមួយគ្នា កាលពីខែមេសា ឆ្នាំ ២០១០៕
ប្រភព LookingToday



0 comments: